គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កូតឌីវ័រ : វត្តមានសហគ្រាស ប៉េប៉េអឹម ក្នុងទិវាពេទ្យកុមារ

កាលបរិច្ឆេទ: ១២ សីហា ២០២៤ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី២៦ ទី២៧ និងទី២៨ ឧសភា ឆ្នាំ២០២៤ នៅទីក្រុង Yamoussoukro ដែលជាទីក្រុងនយោបាយនៃប្រទេសកូតឌីវ័រ មានរៀបចំទិវាពេទ្យកុមារលើកទី២០ក្រោមការគំាពារពីសមាគមគ្រូពេទ្យកុមារ។ ប្រធានបទឆ្នាំនេះគឺ «អំឡុងពេលមានផ្ទៃពោះចាប់ពីសប្តាហ៍ទី២៨ រហូតដល់ថ្ងៃទី៧ សប្តាហ៍ក្រោយពេល​សម្រាល ការសិក្សាពីជំងឺឆ្លង ការសិក្សាពីវ៉ាក់សាំង : បញ្ហាប្រឈម និងទស្សនវិស័យ»។

ក្នុងឱកាសនោះដែរ ភ្នាក់ងារចែកចាយឱសថ Agence Sud-Pharma ដឹកនាំដោយលោក Moussa Garba តំណាងឱ្យសហគ្រាសផលិតឱសថប៉េប៉េអឹមបានតាំងបង្ហាញផលិតផលរបស់សហគ្រាស។ លោក Garba បានឱ្យដឹងថា ៖ «គោលបំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញដល់អ្នកជំនាញពីផលិតផលឱសថរបស់សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹមសម្រាប់ព្យាបាលជំងឺដែលតែងតែកើតឡើងចំពោះកុមារ។ យើងបានបង្ហាញឱសថសម្រាប់កុមារទៅដល់អ្នកចូលរួមជាពិសេសថ្នាំទឹក និងស៊ីរ៉ូ ក្នុងនោះមានថ្នាំបញ្ចុះកម្តៅ និងបំបាត់ការឈឺចុកចាប់ Panol  ថ្នាំក្អក Carbotoux  ថ្នាំផ្តាសាយ Rhinex  ថ្នាំ Malatrine ថ្នាំ Kalfen ថ្នាំក្អក Caltoux និងថ្នាំផ្សះ Bibactin»។

ភ្ញៀវចូលមើលស្តង់របស់សហគ្រាសមានរហូតដល់ជាង១៧០នាក់ ក្នុងចំណោមនោះ ១៥០នាក់ជាគ្រូពេទ្យកុមារមកពីប្រទេសសេណេហ្កាល់ កាមឺរូន និងបេណាំងជាដើម៕